បាតុភូតអាវកាសដ៏កម្រ! ភពចំនួន៥ រះឡើងព្រមគ្នាលើលម្ហអាកាសនាថ្ងៃស្អែកនេះ


ភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ស្អែកនេះ នឹងមានបាតុភូតអាវកាសដ៏កម្រមួយកើតឡើងនៅក្នុងលម្ហអាកាស គឺភពចំនួន៥នឹងជួបគ្នានៅក្នុងគន្លងតារាវីថី ពោលគឺភពទាំង៥នឹងរះឡើងតំណាលគ្នាក្នុងពេលតែមួយ។ នេះបើយោងតាមគេហទំព័រ Star Walk ។ 

ភពទាំង៥ ដែលនឹងជួបគ្នានាព្រលឹមថ្ងៃស្អែកនេះ រួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហ និងភពសៅរ៍។ ព្រមជាមួយគ្នានេះ ព្រះចន្ទក៏នឹងបង្ហាញខ្លួនរះជាមួយភពទាំង៥ក្នុងពេលតែមួយផងដែរ។ គេហទំព័រ Star Walk បានឱ្យដឹងថា ភពទាំង៥ នឹងលាតសន្ធឹងពីទិសខាងកើតទៅខាងត្បូង ពាសពេញផ្ទៃមេឃ។

ចំណុចពិសេសនៃបាតុភូតុអាវកាសនេះ គឺអាចមើលឃើញដោយភ្នែកទទេបានដោយមិនចាំបាច់ប្រើឧបករណ៍នោះទេ។ ចំពោះពេលវេលាដែលអាចមើលបាតុភូតុនេះបាន គឺនៅចន្លោះម៉ោង១ទៀបភ្លឺ ដល់ម៉ោង ៦ភ្លឺ មុនព្រះអាទិត្យរះ។ 

នេះជាបាតុភូតតារាសាស្រ្តដ៏កម្រមួយដែលវាអាចកើតមានឡើងនៅរវាងប្រមាណ ១៨ ឆ្នាំម្ដង។ កាលពីឆ្នាំ២០០៤ មានបាតុភូតុនេះកើតឡើងម្ដងរួចមកហើយ ហើយបាតុភូតនេះនឹងកើតឡើងម្ដងទៀតនៅឆ្នាំ ២០៤០៕



ផ្ទះលក់បន្ទាន់ ទីតាំងទល់មុខព្រលានយន្តហោះអន្តរជាតិ

 


» ផ្ទះលក់បន្ទាន់
» ទំហំ4.2mx10m
» បន្ទប់គេ២
» បន្ទប់ទឹក២
» មុខផ្ទះសល់៤m
» ទីតាំងទុលមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ
» ទំនាក់ទំនង:012/016296801(Telegram)

ចង្ក្រានបាយ

បន្ទប់ទទួលភ្ញៀវ

បន្ទប់គេង

ជណ្តើរជើង

ទីតាំងផ្លូវចូលបុរី

ទីធ្លាខាងក្រោយផ្ទះ

ទីធ្លាមុខផ្ទះ

បន្ទប់ទឹក

បន្ទប់គេង

7 C's Of Effective Business Communication


    The corporate world has its own infrastructure, ethics, language and way of doing things. Thus, every person should be well-acquainted with all the core principles of the sphere before entering it, for a successful start and a perfect journey. Communication plays a vital role in the corporate world as it is something that can either seal the deal or cancel it. Effective communication allows you to put your message, thoughts and ideas across in the right way, such that it garners attention. In order to deliver effective communication, there are seven vital concepts. These include:

1. Correctness
Correctness refers to supplying the right facts, using the right level of language and conveying the right message to the audience/readers. It refers to avoiding grammatical errors both in written and verbal communication as incorrect grammar can totally alter the meaning of the sentence and entail a negative impression.

2. Clarity
Clarity entails on using such language that the decoder can easily grasp the real meaning of the sentence. The encoder needs to emphasize on a particular message at a point of time. If there is clarity in thoughts and ideas, then that allows the meaning of the sentence to be conveyed easily.

3. Completeness
If the encoder wants to get the kind of response that he/she is expecting, then the encoder should always supply all the necessary details. The sender must consider the state of mind of the receiver and answer all the queries raised by supporting the responses with facts and figures.

4. Conciseness
In the corporate world, nobody has time for wordy communication. So, it is better to be concise in communication and save yours and well as others' time. You can achieve conciseness by avoiding repetition of thoughts and verbose expressions. Rather, you should use brief sentences that are to the point but complete the communication.

5. Consideration
This is the most important component of effective communication that implies on thinking from the receiver's perspective. The encoder should consider the view, background, education level, mindset, desires, and the problems of the audience while composing a message. You need to alter your message to meet the reader's needs.

6. Concreteness
Concreteness in message refers to being definitive and clear rather than being general, fuzzy and vague. The encoder should present correct and specific facts in front of the decoder for effective communication.

7. Courtesy
Courtesy is the core component of every effective communication. The start and end of a communication should be with courtesy. It refers to valuing the feelings of the receiver as that builds goodwill. The encoder should use polite words and show respect to the decoder for effective communication.


ការស្វែងរកអាសយដ្ឋានក្រុមហ៊ុននៅកម្ពុជាលែងជាបញ្ហាហើយ

  ការស្វែងរកអាសយដ្ឋានរបស់អាជីវកម្មមួយពិតណាស់ភាគច្រើនយើងអាចស្វែងរកតាមរយះGoogle Map ឬគេហទំព័ររបស់ក្រុមហ៊ុនជាការស្រេចទៅហើយ។ដោយឡែកចំពោះអាសយដ្ឋានក្រុមហ៊ុនមួយចំនួនធំក៍ពិបាកក្នុងការស្វែងរកដែរ ថ្ងៃនេះខ្ញុំបាទសូមធ្វើការបង្ហាញនូវវេបសាយ សំខាន់ៗ និងងាយស្រួល ដើម្បីដោះស្រាយបញ្ហាក្នុងការស្វែងរកក្រុមហ៊ុនទំាងនោះ។

រូបតំណាង

គេហទំព័រ ៖ Iknow Enterprise

 https://www.iknow.com.kh/search-result/?txtsearch=CCI+Group

គេហទំព័រ៖ Yellow Page

https://www.yp.com.kh/mobile/search?q=CCI+Group&lat=&long=&permission=

គេហទំព័រ៖ Superpage

http://superpages.com.kh/sp/search?searchword=CCI+Group

គេហទំព័រ៖ Opencorporates

https://opencorporates.com/companies?

គេហទំព័រ៖ Digital page cambodia

https://dgpages.com/mobile/

គេហទំព័រ៖ សភាពាណិជ្ជកម្មកម្ពុជា

https://www.cccdirectory.org/search?


ប្រភព៖Business Sovatanea
អត្តបទ៖ វង្ស សុវឌ្ឍនា















លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


ឯកឧត្តម គង់ វិបុល
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងលិខិតបានបញ្ជាក់ថា «ខ្ញុំបាទសូមចូលរួម សម្ដែងនូវសមានចិត្ដ តាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (Coivd-19) នូវប្រាក់ប្រៀវត្សរបស់ខ្ញុំបាទ ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ចំនួនស្មើនឹង៦ខែ ដោយគិតចាប់ពីថ្ងៃមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០»
សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

ច្បាប់ជោគជ័យទាំង១០ របស់ Jack Ma


Jack Ma
យើង​គ្រប់​គ្នា​តែង​ចង់​ឲ្យ​ខ្លួន​ទទួល​បានជោគ​ជ័យ​ មិន​ថា​ការសិក្សា​ ការងារ ស្នេហា ជីវិត​រស់​នៅឬ អ្វីៗនោះទេ។ តែ​ទោះជា​យ៉ាង​ណា​ គ្រប់​សព្វបែប​យ៉ាង​វាមិនអាចដំណើរ​ការ​រលូន​តាម​ចិត្ត​យើង​ ១០០%​ នោះទេ​ បរាជ័យ​តែង​កើត​មាន​ កំហុស​តែង​លេច​ឡើង​ដោយ​ចៀស​ពុំ​រួចឡើយ។

ក្រឡែក​ទៅមើលបុគ្គលល្បីៗ ​ជោគ​ជ័យក្នុង​លោក​ជាច្រើនដូចជា Steve Job, Mark Zuckerberg​ ជាដើម ទម្រាំ​ពួក​គេ​មាន​ថ្ងៃ​នេះ បរាជ័យ​និង​ឧបសគ្គ​ដែល​ពួក​គេ​ជួប​ក៏មិន​តិច​ដែរ។ ជាក់​ស្តែងដូចលោក ជេក ម៉ា  តើ​លោកបរាជ័យ​ប៉ុន្មាន​ដង​ហើយ​មុន​ពេល​លោក​មាន​ថ្ងៃ​នេះ? ធ្វើយ៉ាង​ណា​ទើបលោក​អាច​ជោគ​ជ័យ​បាន​? តោះ​ទៅមើលច្បាប់​ជោគ​ជ័យ​ទាំង​ ១០ ណែ​នាំ​ដោយមហា​សេដ្ឋីចិន​រូប​នេះ៖
១) រៀន​ពី​កំហុស​អ្នក​ដទៃ៖ ចង់ជោគ​ជ័យ​កុំ​មើល​ចំនុច​ជោគ​ជ័យ​គេ កុំ​យក​ចំនុច​ជោគ​ជ័យ​របស់​មហា​សេដ្ឋី​មក​រៀន​តាម តែ​អ្នក​គួរ​រៀន​ពីចំនុច​បរាជ័យ​របស់​គេ។ ត្រូវ​ចាំពាក្យ​មួយ​ឃ្លា​ថា​ "កំហុស​ជា​គ្រូដ៏​ល្អ​បំផុត​សម្រាប់​យើង​ ដែល​សាលា​ណា​ក៏​គ្មាន​បង្រៀន​ដែរ។ ពេល​ខ្លះ​យើង​មិន​ទាន់​ចាប់​ផ្តើម​ការ​ងារ​ណា​មួយ​ ដូច​នេះ​យើង​មិនទាន់​ជួប​រឿង​បរាជ័យ​ទេ តែ​យើង​អាច​យក​កំហុសអ្នកដទៃ ភាព​បរាជ័យរបស់​អ្នក​ដទៃ មក​ធ្វើ​ជា​បទ​ពិ​សោធន៍បង្រៀន​ខ្លួន​ឯង​បាន។
២) គិត​ពី​គុណ​ភាព​ជា​ជាង​បរិ​មាណ៖ គុណភាពជា​អ្វី​ដែល​គួ​រយក​ចិត្ត​ទុក​ដាក់​សង្កត់​ធ្ងន់​ ដើម្បីអភិ​វឌ្ឍ​ខ្លួន​។ ពិត​ណាស់​បរិមាណច្រើនគឺ​ល្អ​បើនិយាយពីការផលិត​ តែទន្ទឹម​នោះ​ការ​ផលិត​បាន​បរិ​មាណច្រើន​ត្រូវ​ភ្ជាប់​ដោយ​គុណ​ភាព​ទៀត​ទើបជា​ការល្អ។ មានក្រុម​ហ៊ុន​ខ្លះ​មាន​ទំ​ហំ តូច​ តែ​ចំនូ​ល​នៃ​ការ​លក់​ក្នុ​ងមួយ​ខែៗ​អាច​ច្រើន​ជាង​ក្រុម​ហ៊ុន​ធំ​ៗមួយចំនួ​ន​ក៏​ថា​បាន។​ ការ​សិក្សា​ក៏​ដូចគ្នា​មិន​អា​ច​រៀន​ខ្ពស់​តែ​ថ្នាក់​តែ​គ្មាន​ចំណេះ​ក្នុ​ងខ្លួននោះ​ទេ។
៣) ​​​កុំ​ចង់​ក្លាយ​ជា​អ្នក​ដែល​ឥត​ខ្ចោះ តែ​ត្រូវ​ធ្វើ​ជា​មនុស្ស​ទី​១ ក្នុ​ងការ​ចាប់​ផ្តើម​៖ ធ្វើ​ជា​មនុស្សទី​១ ក្នុង​ការ​ចាប់​ផ្តើម មនុស្ស​ទី​១ ក្នុងការ​ផ្លាស់​ប្តូរ មនុស្សទី១ ក្នុង​ការ​ប្រកួត​ប្រជែង​ មនុស្ស​ទី​១ ដែល​យក​ឈ្នះ​ឧបសគ្គ​ចំពោះ​មុខ។ បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​ឥត​ខ្ចោះ ព្រោះ​អ្នក​ដឹង​ថា​ខ្លួន​មានចំណេះ​ ខ្លួន​មានសមត្ថ​ភាព​ តែ​មិន​ប្រាកដ​ថា​សំណាង​នៅខា​ងអ្នក​រហូត​ទេ បើ​អ្នក​ឈាន​ជើង​ចូល​ក្រោយ​គេ​អ្នកចាញ់​គេ​ហើយ ដើយក្រោយគេហើយ។
៤) រៀប​ចំ​ផែនការសម្រាប់​អនាគត៖ ផែន​ការ​សម្រាប់​អនាគត​គឺ​សំខាន់​ណាស់ ដំណើរ​ជីវិតមនុស្ស​ដែល​​បាន​រៀប​ចំ​ផែន​ការ​ទុក​មុន​ តែ​ង​បានល្អ​ប្រសើរ​ជាងទោះ​ជួប​ព្យុះ​ភ្លៀង​បន្តិច​មែន​ តែ​វា​ក៏​ល្អ​ជាង​​អ្នក​ដែល​បណ្តោយ​ជីវិត​ឲ្យ​តែល​តោល​ ដូចចកកណ្ដាលទន្លស គ្មានគោល​ដៅ គ្មានទិសដៅត្រូវទៅ។

៥) គោរព​គូរ​ប្រជែងរបស់​អ្នក​៖ មិន​ថាតែ​គោល​ការណ៍​សម្រាប់អ្នក​រក​ស៊ី​ទេ ក្នុងសង្គម​ជីវិត​រស់​នៅ​ក៏​ដូចគ្នា ការ​សិក្សា​ក៏​ដូចគ្នា​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក ការ​គោ​រពគូ​ប្រកួ​តប្រជែងសំខាន់​ណាស់ ព្រោះ​វាជាសីល​ធម៌​ ជា​សុជី​វធម៌។ អ្នក​នឹងជោគ​ជ័យ​ពេល​ណា​ដែល​អ្នក​ប្រកាន់​ខ្ជាប់​កា​រគោរពក្នុ​ងខ្លួន​។ កុំ​ស្អប់​គូប្រជែង​ ព្រោះ​គាត់​ជា​អ្នក​ជួយ​ឲ្យ​អ្នក​អភិ​វឌ្ឍ​ខ្លួន​ឯង​រីក​ចម្រើន​ គេ​ជា​គ្រូ​ដែល​បង្រៀន​អ្នក​។
៦) ការ​ប្រកួត​ប្រជែង​ជា​ឱកាស៖ ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​វា​ពោរ​ពេញ​ទៅដោយកា​រប្រ​កួត​ប្រជែង​ តែ​អ្នក​ត្រូ​វចាំ​ថាឱកាសវា​នៅ​ក្នុង​ការ​ប្រជែង​នេះ​ក៏​មិន​តិច​ដែរ​សម្រាប់​អ្នក​ឈោ​ង​ចាប់​វា។ ឱកាសមិនដែល​រត់​មក​រក​អ្នក​ដោយ​ស្រួល​ៗ​ទេ​ បើ​គ្មានការ​ប្រកួត​ប្រជែង ឧបសគ្គ​ក៏​គ្មាន ឱកាសក៏​មិន​កើត​ឡើង​មក​ដែរ ហើយ​ឧ​បសគ្គ​ជា​អ្នក​ជួយ​ឲ្យ​អ្នក​រឹង​ម៉ាំ។ 
៧) ជឿ​ជាក់​លើ​ខ្លួនឯង៖ ចង់​ជោគ​ជ័យ​ត្រូវ​ខំប្រឹង គ្មាន​នរណា​ល្អ​គ្រប់ដប់​ទេ ការ​ងារ​អ្វី​ក៏​តែង​លំបាក​ដែរ​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​លើក​ទឹក​ចិត្ត។ មិន​មែនចាំ​ទាល់​តែ​នរណា​មក​លើ​ទឹក​ចិត្ត​ទេ តែ​អ្នក​ដែល​ជា​កម្លាំង​ចិត្ត​ធំ​ជាង​គេ​គឺ​ខ្លួន​ឯង។ ជឿ​ជាក់​លើ​ខ្លួន​ឯង​ ជឿថា​យើង​អាច​យក​ឈ្នះ​បញ្ហាគ្រប់​បែប​យ៉ាងទើប​យើ​ង​មានកម្លាំង​ធ្វើ​វា​ឲ្យ​សម្រេច។
៨) ជុំ​វិញ​ខ្លួន​អ្នក​ពោរ​ពេញ​ទៅ​ដោយ​ភាព​អស្ចារ្យ​៖ មានរឿង​អស្ចារ្យ​ច្រើនណាស់​ដែល​នៅ​ជុំ​វិញ​អ្នក​ ទាំង​មនុស្ស ទាំង​ធម្ម​ជាតិសុទ្ធ​តែ​មាន​ភាព​អស្ចារ្យ​រៀង​ៗ​ខ្លួន​ ហើយ​ចំនុច​ខ្លះជា​របស់​មនុស្ស​ម្នាក់ៗ ឬធម្ម​ជាតិ​មួយជាភាព​ខ្លាំង​គ្មាននរណា​អាច​ប្រៀប​ធៀប​ឬ​យក​តម្រាប់​តាម​បានឡើយ។​
៩) រស់​នៅប្រកប​ដោយផាសុកភាព៖​ សុខភាព​ជា​រឿង​មួយ​សំខាន់​ណាស់ មានសុខភាពល្អអ្នក​អាច​មាន​អ្វីដែល​អ្នក​ចង់​បាន​ មានសុខភាព​ល្អ​អ្នក​មាន​ក្តី​សុខ​ មានភាព​សប្បាយ​រី​ក​រាយ​ក្នុង​ជីវិត ដូច​ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា "​មាន​មាស​ប៉ុន​ដូង​ទុំ​មិនស្មើ​នឹង​មានសុខភាព​ល្អ​អាច​រស់​នៅ​បាន​ដោយ​សុខ​ស្រួល​ទេ។ ពេលអ្នក​ថែ​សុខភាព​បានល្អ​ ជីវិត​អ្ន​ក​ហាក់​មាន​សេរីភាពណាស់ ទោះ​មិនបាន​ធ្វើ​អ្វី​ច្រើន​សម្រាប់​ខ្លួន តែអ្នក​ក៏​គប្បី​នឹង​ខ្លួន​ឯងដែល​អាច​ថែ​សុខភាព​ខ្លួន​ឯង​បានល្អ។ សុខភាពផ្លូវកាយនិងផ្លូវចិត្តសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យខាងមុខ។
១០) ស្វែងរក​ភាពរីក​រាយ​ដាក់​ខ្លួន៖​ ខំ​រៀន ខំធ្វើ​ការ ខំ​រក​ស៊ី ខំ​សព្វគ្រប់​បែប​យ៉ាង​ដើម្បី​ភាព​ជោគជ័យ​ តែកុំ​ភ្លេច​ខំ​ប្រឹង​ឲ្យ​ខ្លួន​ឯង​បាន​សប្បាយ​រីក​រាយ​ខ្លះផង។ ឆ្លៀត​ពេល​លំហែ​ខ្លះ យក​ពេល​នៅជា​មួយ​គ្រួសារ​បង្កើន​ភាព​កក់​ក្តៅ​ខ្លះទើប​ជីវិត​មានន័យ​។ បើ​ស្ត្រេស​ខ្លាំង​ស្តាប់​ចំរៀង​ មើល​ឃ្លីប​កំប្លែង​ៗខ្លះ​ មើល​តុក្កតា​ខ្លះ​ក៏​វា​មិនខុស​ដែរ ហើយ​កុំ​គិត​ថា​អាយុ​ច្រើន​ហើយ​មើល​​តុក្កតាដូច​ក្មេង​មិនល្អតែ​ចាំណា​ថា​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ឲ្យ​ខួរ​ក្បាល​ទទួល​យក​អ្វី​ថ្មីៗ វាជួយ​ឲ្យ​ខួរ​ក្បាលស្រលះ​ល្អ៕ 

អាប្រាហាម លីនខូន៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»​

អាប្រាហាម លីនខូន
ពាក្យថាជីវិតគ្មាននរណាម្នាក់ហ៊ានឲ្យអត្ថន័យឲ្យជាក់លាក់នោះទេ។ ពាក្យថាជីវិតគឺត្រូវបានមនុស្សម្នាក់ៗផ្ដល់អត្ថន័យផ្សេងៗគ្នាទៅតាមទស្សន និងស្ថានភាពជីវិតរៀងៗខ្លួន។ ជីវិតមនុស្សម្នាក់ៗមិនងាយស្រួលដូចការរំពឹងទុកនោះឡើយ មិនសុទ្ធតែស្រួលនោះទេ មិនសុទ្ធតែងាយស្រួលនោះទេ ជួនកាលជីវិតបត់១៨០ដឺក្រេ ពេលខ្លះជីវិតគប់អ្ន​កមួយដុំឥដ្ឋក៏មាន។


អ្នកនឹងភ្លក្សគ្រប់រសជាតិនៃជីវិតរបស់អ្នក រសជាតិជីវិតរបស់មនុស្សមួយចំនួនប្រៀបដូចជាថ្នាំល្វីង ប៉ុន្តែជីវិតមនុស្សមួយចំនួនផ្អែមប្រៀបដូចទឹកឃ្មុំ។ មានជីវិត មានទុក្ខ មានជីវិត មានភាពនឿយហត់ មានជីវិត មានភាពស្មុគស្មាញ មានជីវិត មានឧបសគ្គ មានជីវិត មានអ្នកឈ្នានីសរិះគន់ មានជីវិត មានភាពលំបាក។ ប៉ុន្តែជីវិតរបស់អ្នកនៅតែស្រស់ស្អាត នៅពេលបានភ្លក្សរសជាតិទាំងនោះ។  ដូចដែលលោក អាប្រាហាម លីនខូន ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»

ផ្លាតុង ទស្សនវិទូក្រិចបុរាណ៖ «ស្នេហាគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ»​



ផ្លាតុង
ជាច្បាប់ធម្មជាតិ មនុស្សម្នាក់ៗជៀសមិនរួចមិនមានស្នេហាបានឡើយ។ ការមានស្នេហាធ្វើឲ្យមនុស្សមានអារម្មណ៍សប្បាយ មានមនោសញ្ចេតនាជ្រាលជ្រៅ។ ពេលខ្លះពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ ស្ទើដកខ្លួនមិនរួចធ្វើឲ្យអ្នកមានអារម្មណ៍ថាមានតែអ្នកពីរអ្នកប៉ុណ្ណោះលើលោកនេះ ពិភពលោកនេះមានន័យ និងស្រស់ស្អាត។ ប៉ុន្តែការបែកបាក់ស្នេហាជារឿងផ្សេង។
ផ្លាតុង ទស្សនវិទូក្រិច មានប្រសាសន៍ថា៖ «ស្នេហាគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ»។ មិនខុសនោះទេ មនុស្សម្នាក់ៗពេលមានស្នេហាមានជីវិតមានន័យ មានអ្វីៗគ្រប់យ៉ាង ជីវិតស្រស់បំព្រង ប៉ុន្តែពេលបែកបាក់ស្នេហាមានអារម្មណ៍ថាជីវិតនេះដូចបាត់អ្វីគ្រប់យ៉ាង មានអារម្មណ៍ឯកា អ្វីៗប្រែគ្មានន័យ សោកសៅ ពិភពលោកវិលគ្មានន័យ។ មនុស្សមួយចំនួនពេលបាត់បង់ស្នេហា ប្រៀបដូចមនុស្សបាត់បង់សតិ ការគិត ការគិតពិចារណាឈានដល់ការសម្លាប់ខ្លួនជាដើម។

ផ្លាតុង
ពេលខ្លះបើទោះបីជាអ្នកមិនបង្ហាញថាខ្លួនកំពុងឈឺចាប់ រង្វែងរង្វន់ក៏ដោយ ប៉ុន្តែអ្នកអាចកុហក់អ្នកដទៃបានតែមិនអាចកុហក់ខ្លួនអ្នកបានឡើយ។ បន្ទាប់ពីបែកបាក់ស្នេហា ការឈឺចាប់ដូចគ្នា ប៉ុន្តែមនុស្សមួយចំនួនសុខចិត្តទ្រាំមិនបញ្ចេញមកក្រៅ រហូតពេលខ្លះក្នុងខ្លួនស្ទើធ្លុះធ្លាយ ស្ទើទ្រាំមិនខាន ខណៈខំរក្សាមុខញញឹម។ នេះបញ្ជាក់ថា វាជាជំងឺផ្លូវចិត្តដែលតែងតែតាមលងអ្នកគ្រប់ពេលគ្រប់វេលា​ គ្រប់វិនាទី។ 
ការឈឺចាប់ និងជំងឺផ្លូវចិត្តនេះនឹងសាបរលាបទៅតាមពេលវេលានិងរបៀបដែលអ្នកបំភ្លេចវា។ ពេលវេលាជួយអ្នកព្យាបាលជំងឺនេះឲ្យជាសះស្បើយឡើងវិញ។ អ្នកត្រូវចាំថា កុំអនុញ្ញាតិឲ្យជំងឺនេះគ្រប់គ្រងអ្នកបានឲ្យសោះ៕

អបអរខួបអ្នកកើតថ្ងៃទី២៩ កុម្ភៈ ហើយបន្ទាប់មកត្រូវរង់ចាំដល់ឆ្នាំ២០២៤!

  • ថ្ងៃទី​២៩ ខែកុម្ភៈ គឺ​ថ្ងៃ​លើក (​អធិកសុរទិន​) ក្នុង​ប្រតិទិន​ហ្គ្រេ​ហ្គ​រ (Gregorian Calendar) ត្រូវបាន​ចាត់ទុកជា​ប្រតិទិន​សកល​ចាប់តាំងពី​ឆ្នាំ​១៥៨២​មក ឬ​គេ​ហៅថា «​ប្រតិទិន​សុរិយគតិ​» ។ ឆ្នាំនេះ មានន័យថា ជាឆ្នាំដែលមាន៣៦៦ថ្ងៃ។ ឆ្នាំ​ភាគច្រើន [Leap Year] ​ដែល​ចែកដាច់​នឹង​៤ ដូចជា​ឆ្នាំ​២០០០, ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០, ២០២៤ និង​២០២៨ ជាដើម​នោះ គឺមាន​ថ្ងៃទី​២៩ ខែកុម្ភៈ ពោលគឺ​រៀងរាល់​៤​ឆ្នាំ​ម្តង​។ 
  • ​សម្រាប់​ឆ្នាំ​ដែល​ចែកដាច់​នឹង​១០០ តែ​មិន​ចែកដាច់​នឹង​៤០០ មិន​ត្រូវបាន​រាប់បញ្ចូល​ជា​ថ្ងៃអធិកសុរទិន​ឡើយ ដូច​ជា​ឆ្នាំ​១៧០០, ១៨០០, ១៩០០, ២១០០, ២២០០ ឬ​២៣០០ ជាដើម ខណៈ​ឆ្នាំ​១៦០០, ២០០០ ឬ ២៤០០ មាន​ថ្ងៃទី​២៩ ខែកុម្ភៈ​ [Leap Day]។​ 
  • ​បើតាម​ឯកសារ​ស្រាវជ្រាវ​របស់លោក ម៉ី សូ​ភី ប្រតិទិន​សកល (​ហ្គ្រេ​ហ្គ​រ​) ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​សតវត្ស​ទី​១៦​មក បន្ទាប់ពី​សម្តេច​ប៉ាប Gregoire ទី​១០ បានកែតម្រូវ ដោយ​រាប់​ខែមករា ជា​ខែ​ដំបូង​នៃ​ឆ្នាំ ហើយ​បន្ត​ដល់​ខែធ្នូ ជា​ខែ​ទី​១២ ។​
  • ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត អធិកវារៈ ឬ​ពារ​ថ្ងៃ​លើក គឺ​ថ្ងៃមួយ​ដែល​ថែម​ត្រង់​ខែជេស្ឋ​តាម​ចន្ទគតិ (​ខែជេស្ឋ​នោះ​មាន ៣០ ថ្ងៃ​)  ឆ្នាំមាន​អធិកវារៈ  ហើយ​ថ្ងៃ​អធិកសុរទិន ឬ សូរ្យ​ទិន​ជា ថ្ងៃមួយ​ដែល​លើក​បន្ថែម​ត្រង់​ខែកុម្ភៈ​តាម​សុរិយគតិ (​តាម​ធម្មតា​, ខែកុម្ភៈ​មាន ២៨ ថ្ងៃ​, កាលណា​មាន​អធិកសុរទិន​ទៅជា​មាន ២៩ ថ្ងៃ​៕