អាប្រាហាម លីនខូន៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»​

អាប្រាហាម លីនខូន
ពាក្យថាជីវិតគ្មាននរណាម្នាក់ហ៊ានឲ្យអត្ថន័យឲ្យជាក់លាក់នោះទេ។ ពាក្យថាជីវិតគឺត្រូវបានមនុស្សម្នាក់ៗផ្ដល់អត្ថន័យផ្សេងៗគ្នាទៅតាមទស្សន និងស្ថានភាពជីវិតរៀងៗខ្លួន។ ជីវិតមនុស្សម្នាក់ៗមិនងាយស្រួលដូចការរំពឹងទុកនោះឡើយ មិនសុទ្ធតែស្រួលនោះទេ មិនសុទ្ធតែងាយស្រួលនោះទេ ជួនកាលជីវិតបត់១៨០ដឺក្រេ ពេលខ្លះជីវិតគប់អ្ន​កមួយដុំឥដ្ឋក៏មាន។


អ្នកនឹងភ្លក្សគ្រប់រសជាតិនៃជីវិតរបស់អ្នក រសជាតិជីវិតរបស់មនុស្សមួយចំនួនប្រៀបដូចជាថ្នាំល្វីង ប៉ុន្តែជីវិតមនុស្សមួយចំនួនផ្អែមប្រៀបដូចទឹកឃ្មុំ។ មានជីវិត មានទុក្ខ មានជីវិត មានភាពនឿយហត់ មានជីវិត មានភាពស្មុគស្មាញ មានជីវិត មានឧបសគ្គ មានជីវិត មានអ្នកឈ្នានីសរិះគន់ មានជីវិត មានភាពលំបាក។ ប៉ុន្តែជីវិតរបស់អ្នកនៅតែស្រស់ស្អាត នៅពេលបានភ្លក្សរសជាតិទាំងនោះ។  ដូចដែលលោក អាប្រាហាម លីនខូន ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»

No comments:

Post a Comment