នេះជាវិធីក្នុងការធ្វើអោយដំណើរការកុំព្យូទរដើរលឿន ហើយចាក់ផុតពីបញ្ញានានា។
វិធីក្នុងការធ្វើអោយដំណើរការកុំព្យូទរដើរលឿន
នេះជាវិធីក្នុងការធ្វើអោយដំណើរការកុំព្យូទរដើរលឿន ហើយចាក់ផុតពីបញ្ញានានា។
៥មូលហេតុដែលអ្នកមិនគួរផុសដ្រាម៉ា បញ្ហាផ្ទាល់ខ្លួនតាម Facebook ច្រើន

ការបង្ហោះចែកចាយអំពីរឿងរ៉ាវផ្ទាល់ខ្លួននានាត្រូវបានក្លាយជារឿងធម្មតាទៅហើយសម្រាប់អ្នកលេងបណ្ដាញសង្គម Facebook គ្រាន់តែអ្នកខ្លះចូលចិត្តបង្ហោះតែរឿងល្អៗ រឿងសប្បាយចិត្ត ចំណែកអ្នកខ្លះចូលចិត្តបង្ហោះពីទុក្ខវិបត្តិផ្សេងៗរបស់ខ្លួន។ ទោះយ៉ាងណាការបង្ហោះត្អូញត្អែរច្រើនពីបញ្ហារបស់ខ្លួនមិនសូវជារឿងល្អឡើយ។ អ្នកអាចមានអារម្មណ៍ថាធូរស្រាលនៅពេលផុស ប៉ុន្តែបើអ្នកធ្វើវាជាទម្លាប់ អ្នកនឹងត្រូវស្ដាយក្រោយ ដោយមូលហេតុ ៥ខាងក្រោមនេះ៖
១. មិត្តក្នុង Facebook ភាគច្រើនមិនមែនជាមិត្តពិតរបស់អ្នកទេ បើមានមិត្តជិតស្និទ្ធ អ្នកប្រាកដជាខលទៅនិយាយជាមួយគេហើយ នៅពេលអ្នកមានបញ្ហា មិនមែនយកបញ្ហាយកមកបញ្ចេញតាម Facebook នោះទេ។ មនុស្សដែលអាន Post របស់អ្នកភាគច្រើនមានពីរប្រភេទ ទីមួយអ្នកដែលសើចចម្អកអ្នក ទីពីរគឺអ្នកដែលមិនខ្វល់។
២. អ្នកដទៃមិនបាច់ត្រូវដឹងរឿងមិនល្អរបស់អ្នកទេ ការត្អូញត្អែរ បង្ហោះពីបញ្ហាទុក្ខលំបាកច្រើន វាមិនបានឲ្យអ្នកមើលទៅឡូយ ឬគួរឲ្យសរសើរក្នុងភ្នែកអ្នកដទៃនោះទេ។ ស្រដៀងគ្នាដែរ បើអ្នកអួតខ្លាំងពេក វាក៏ធ្វើឲ្យអ្នកដទៃជ្រិញ ដូច្នេះហើយធ្វើអ្វីល្មមៗបានហើយ។
៣. រងការវាយតម្លៃមិនល្អ
ការសរសេរ Status របស់អ្នក អាចបង្ហាញបានថាអ្នកជាមនុស្សបែបណា។ បើអ្នកសរសេរតែរឿងអាក្រក់ៗ រឿងអវិជ្ជមាន រអ៊ូរត្អូញត្អែរ ឬប្រើភាសាអាក្រក់ស្ដាប់ មនុស្សដែលឆ្លាត គេនឹងសម្លឹងមើលមកថាអ្នកជាមនុស្សមិនឆ្លាត។
៤. បង្ហាញពីភាពខ្សោយខ្លួនឯង
មនុស្សដែលមានការគិតជ្រៅជ្រះ គេនឹងយល់ថាជីវិតអ្នកពិបាក គឺដោយសារអ្នកធ្វើឲ្យពិបាក។ បើសិនអ្នកជាមនុស្សចេះគិត ចេះចាត់ចែងជីវិតខ្លួនបានល្អ ជីវិតអ្នកនឹងដំណើរទៅបានល្អ។ ដូច្នេះហើយ រាល់បញ្ហាដែលអ្នកបង្ហោះឲ្យប្រាប់អ្នកដទៃ ក្នុងពេលតែមួយនោះក៏បានបង្ហាញពីភាព “មិនបានការ” របស់អ្នកដែរ។
៥. មិនបានធ្វើឲ្យអ្វីផ្លាស់ប្ដូរ រវល់តែអង្គុយសរសេរត្អូញត្អែរ មិនបានជួយឲ្យជីវិតប្រសើរឡើងឡើយ ដូច្នេះគួរយកពេលវេលាទៅគិតធ្វើអ្វីដែលអាចដោះស្រាយបញ្ហាបាន ឬមានប្រយោជន៍វិញល្អជាង។ ដឹងហេតុផលទាំងនេះ ដូច្នេះគួរឈប់បង្ហោះរឿងអ្វីដែលមិនល្អទៀត ឬជំនួសវិញដោយការផុសរឿងសប្បាយៗ រឿងល្អ ព្រោះទោះបីគ្មានអ្នកចាប់អារម្មណ៍ យ៉ាងហោចណាស់អ្នកក៏បានបន្ថែមភាពវិជ្ជមានលើបណ្ដាញសង្គមនេះដែរ ៕
![]() |
| រូបតំណាង |
១. មិត្តក្នុង Facebook ភាគច្រើនមិនមែនជាមិត្តពិតរបស់អ្នកទេ បើមានមិត្តជិតស្និទ្ធ អ្នកប្រាកដជាខលទៅនិយាយជាមួយគេហើយ នៅពេលអ្នកមានបញ្ហា មិនមែនយកបញ្ហាយកមកបញ្ចេញតាម Facebook នោះទេ។ មនុស្សដែលអាន Post របស់អ្នកភាគច្រើនមានពីរប្រភេទ ទីមួយអ្នកដែលសើចចម្អកអ្នក ទីពីរគឺអ្នកដែលមិនខ្វល់។
២. អ្នកដទៃមិនបាច់ត្រូវដឹងរឿងមិនល្អរបស់អ្នកទេ ការត្អូញត្អែរ បង្ហោះពីបញ្ហាទុក្ខលំបាកច្រើន វាមិនបានឲ្យអ្នកមើលទៅឡូយ ឬគួរឲ្យសរសើរក្នុងភ្នែកអ្នកដទៃនោះទេ។ ស្រដៀងគ្នាដែរ បើអ្នកអួតខ្លាំងពេក វាក៏ធ្វើឲ្យអ្នកដទៃជ្រិញ ដូច្នេះហើយធ្វើអ្វីល្មមៗបានហើយ។
![]() |
| រូបតំណាង |
៥. មិនបានធ្វើឲ្យអ្វីផ្លាស់ប្ដូរ រវល់តែអង្គុយសរសេរត្អូញត្អែរ មិនបានជួយឲ្យជីវិតប្រសើរឡើងឡើយ ដូច្នេះគួរយកពេលវេលាទៅគិតធ្វើអ្វីដែលអាចដោះស្រាយបញ្ហាបាន ឬមានប្រយោជន៍វិញល្អជាង។ ដឹងហេតុផលទាំងនេះ ដូច្នេះគួរឈប់បង្ហោះរឿងអ្វីដែលមិនល្អទៀត ឬជំនួសវិញដោយការផុសរឿងសប្បាយៗ រឿងល្អ ព្រោះទោះបីគ្មានអ្នកចាប់អារម្មណ៍ យ៉ាងហោចណាស់អ្នកក៏បានបន្ថែមភាពវិជ្ជមានលើបណ្ដាញសង្គមនេះដែរ ៕
វិញ្ញាសារពន្ធដារដែលធ្លាប់ចេញប្រឡង
ដើម្បីឆ្លើយតបទៅនិង ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញាវត្ថុ ដែលខិតជិតមកដល់នេះ ខ្ញុំបាទសូមបង្ហាញនូវវិញ្ញាសារពន្ធដារដែលធ្លាប់ចេញកន្លងមកដូចតទៅ៖
អាចទាញតាម៖
Subscribe to:
Comments (Atom)